មនុស្សជាច្រើននៅជុំវិញពិភពលោកនេះកំពុងតែ ច្បាំងជាមួយនឹងក្បាលពោះដ៏អាក្រក់មើលរបស់ពួកគេ។ អ្នកខ្លះអត់ទ្រាំការឃ្លាន ប្រឹងបង្អិតខ្លួនឯង ឡើងខូចក្រពះ ហើយអ្នកខ្លះទៀតប្រឹងហាត់កីឡាឡើងចង់ដាច់សាច់ដុំ ប៉ុន្តែក្បាលពោះរបស់ពួកគេនៅតែមានរាងដូចពាងទឹក។ តើមានវិធីអ្វីដែលអាចជួយបានទៅ?
គេតែងនិយាយប្រាប់ថានៅអោយឆ្ងាយពី អាហារដែលមានជាតិកាឡូរីខ្ពស់ ហើយញ៉ាំបន្លែផ្លែឈើអោយបានច្រើន។ ចុះអ្នកណាដែលអាចញ៉ាំតែបន្លែ និងផ្លែឈើរាល់ថ្ងៃនោះ? ចូលកម្មវិធីជប់លៀង រឺពិធីមង្គលការគឺត្រូវតែមានហើយអាហារប្រភេទនោះ។ ប៉ុន្តែកុំបារម្ភអី យើងមានរូបមន្តមួយដែលអាចជួយអ្នកបាន។
អ្វីដែលអ្នកត្រូវការនោះគឺ៖
អ្វីដែលអ្នកត្រូវការនោះគឺ៖
- ក្រូចឆ្មារ ១ ផ្លែចិតវាជាចំណិតៗ រឺជាដុំៗ
- ត្រសក់ ១ ផ្លែចិតវាជាចំណិតៗ
- ខ្ញីចាស់ ១ ស្លាបព្រាកាហ្វេ យកវាទៅកោស
- ទឹក ៨ កែវ
- ស្លឹកជីអង្កាមបន្តិចបន្តួច
វិធីធ្វើ៖
យកកែវធំមួយ ហើយដាក់គ្រឿងផ្សំខាងលើចូល។ បន្ទាប់មក, ទុកវាចោលមួយយប់សិន។ ព្រឹកឡើងអ្នកអាចផឹកវាបានហើយ។ អ្នកត្រូវផឹកវាអោយបានជាប់គ្នារយៈពេល ៤ ថ្ងៃ។ បើអ្នកចង់សម្រកទំងន់របស់អ្នកទៀត អ្នកអាចធ្វើបន្ថែម ហើយផឹកវាជាបន្តបន្ទាប់រហូតទាល់តែអ្នកពេញចិត្តនឹងទំងន់របស់អ្នក។
ភេសជ្ជៈបែបធម្មជាតិនេះគឺជាថ្នាំបញ្ចុះទឹកនោមដ៏ពូកែ ដោយសារតែគ្រឿងផ្សំដែលមាននៅក្នុងភេសជ្ជៈនេះ សុទ្ធតែមានថ្នាំបញ្ចុះទឹកនោមរបស់វារៀងខ្លួន។ ផឹកទឹកនេះនឹងជួយអ្នកក្នុងការលាងសម្អាតសារធាតុរាវដែលបន្ថែម។ ប្រសិនបើអ្នកមានអារម្មណ៍ថារាន់នោមញឹកញាប់នោះ ចូរកុំបារម្ភអីព្រោះវាធម្មតានោះទេ។ ភេសជ្ជៈនេះនឹងរក្សាអ្នកអោយមានសំណើមពេញមួយថ្ងៃ ហើយស្បែករបស់អ្នកនឹងមានទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ៕

No comments:
Write comments