.
.
Saturday, April 22, 2017
Wednesday, April 5, 2017
Monday, April 3, 2017

បញ្ឈប់បញ្ហាសក់ជ្រុះ ដោយប្រើខ្ទឹមបារាំង និង ខ្ទឹមស
ដើម្បីបញ្ឈប់សក់ជ្រុះ អ្នកអាចសាកល្បងជាមួយនឹង រូបមន្តដូចខាងក្រោម៖
- ខ្ទឹមបារាំង និង ខ្ទឹមស
- ខ្ទឹមបារាំង និង ខ្ទឹមស
ខ្ទឹមបារាំង និង ខ្ទឹមសជាប្រភពសំបូរទៅដោយជាតិ sulphur ហើយវាអាចជួយបណ្តុះសក់ផងដែរ។ របៀបប្រើខ្ទឹមបារាំង អ្នកត្រូវចិញ្ច្រាំងវាអោយម៉ត់ ហើយច្របាច់យកទឹករបស់វា។ ធ្វើការម៉ាស្សាទៅលើស្បែកក្បាលជាមួយទឹកវា ទុកចោលអោយស្ងួត សឹមកក់សក់ចេញជ្រើសរើសប្រភេទ mild shampoo។ អ្នកក៏អាចយកទឹកខ្ទឹមបារាំងលាយជាមួយទឹកឃ្មុំធ្វើជាម៉ាសសក់ក៏បានដែរ។ ចំណែកឯវិធីប្រើខ្ទឹមសវិញ អ្នកអាចយកវាទៅកំដៅជាមួយប្រេងដូង។ ចិញ្ច្រាំខ្ទឹមស រឺហាន់ជាចំណិតស្តើង ដាក់ចូលទៅក្នុងប្រេងដូង លៃល្មមលាបសព្វស្បែកក្បាល។ ធ្វើការម៉ាស្សាស្បែកក្បាលជាមួយប្រេង (ទុកអោយត្រជាក់)។ ធ្វើវិធីនេះ ២ រឺ ៣ដងក្នុងមួយសប្តាហ៕

វិធីបំបាត់បន្ទាលត្រអាកភ្លាមៗ
បន្ទាលត្រអាកអាចបង្កឡើងដោយអាហារមួយចំនួនរួមមាន៖ សូកូឡា, ត្រី, ប៉េងប៉ោះ, គ្រាប់ផ្លែឈើ និង ទឹកដោះគោ។ បើមិនដូច្នោះទេវាអាចបង្កឡើងដោយសារធាតុគីមី, ជ័រ, ការឆ្លងមេរោគ, ថ្នាំ, សត្វល្អិតខាំ រឺទិច។ ថ្វីបើដូច្នេះមែន, បន្ទាលត្រអាកក៏អាចបង្កឡើងដោយសារតែមេឃក្តៅ រឺប៉ះពាល់ទៅនឹងទឹកកក។ វិធីក្នុងការបំបាត់ភ្លាមៗមានដូចខាងក្រោម៖
1- ស្អំទឹកត្រជាក់
- យកក្រណាត់ទន់មួយ ហើយរុំដុំទឹកកក។ ដាក់វាទៅលើស្បែកដែលទទួលរងផលប៉ះពាល់រយៈពេល ១០នាទី, ៣ ដងក្នុងមួយថ្ងៃ។
- ងូតទឹកត្រជាក់ រឺត្រាំទឹកត្រជាក់។
2- ប្រទាលកន្ទុយក្រពើ
- កាត់ប្រទាលកន្ទុយក្រពើបន្តិច រួចហើយច្របាច់យកជាតិជែលរបស់វា ហើយលាបទៅលើស្បែកដែលរងផលប៉ះពាល់។ ទុកចោល ១៥នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ អនុវត្តអោយបានច្រើនដងក្នុងមួយថ្ងៃ រហូតទាល់តែឃើញលទ្ធផល។
3- ជីនាងវង
- ចាក់ទឹកក្តៅចូលទៅក្នុងកែវ ហើយដាក់ស្លឹកជីនាងវងក្រៀមចូល។ បិទគំរបកែវ ហើយទុកចោលអោយត្រជាក់។ ជ្រលក់សំលីចូលទៅក្នុងទឹក រួចលាបទៅលើស្បែកដែលរងផលប៉ះពាល់។
- យកស្លឹកជីនាងវងមួយក្តាប់បុកវាអោយម៉ត់។ លាបវាទៅលើបន្ទាលត្រអាក បន្ទាប់មកទុកចោលអោយស្ងួត សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ៕

សាកល្បងជាមួយនឹងភេសជ្ជៈនេះ ត្រឹមតែ ៤ ថ្ងៃអ្នកនឹងមើលឃើញ ថាក្បាលពោះរបស់អ្នករាប់ស្មើរ ជាងពីម្សិល
មនុស្សជាច្រើននៅជុំវិញពិភពលោកនេះកំពុងតែ ច្បាំងជាមួយនឹងក្បាលពោះដ៏អាក្រក់មើលរបស់ពួកគេ។ អ្នកខ្លះអត់ទ្រាំការឃ្លាន ប្រឹងបង្អិតខ្លួនឯង ឡើងខូចក្រពះ ហើយអ្នកខ្លះទៀតប្រឹងហាត់កីឡាឡើងចង់ដាច់សាច់ដុំ ប៉ុន្តែក្បាលពោះរបស់ពួកគេនៅតែមានរាងដូចពាងទឹក។ តើមានវិធីអ្វីដែលអាចជួយបានទៅ?
គេតែងនិយាយប្រាប់ថានៅអោយឆ្ងាយពី អាហារដែលមានជាតិកាឡូរីខ្ពស់ ហើយញ៉ាំបន្លែផ្លែឈើអោយបានច្រើន។ ចុះអ្នកណាដែលអាចញ៉ាំតែបន្លែ និងផ្លែឈើរាល់ថ្ងៃនោះ? ចូលកម្មវិធីជប់លៀង រឺពិធីមង្គលការគឺត្រូវតែមានហើយអាហារប្រភេទនោះ។ ប៉ុន្តែកុំបារម្ភអី យើងមានរូបមន្តមួយដែលអាចជួយអ្នកបាន។
អ្វីដែលអ្នកត្រូវការនោះគឺ៖
អ្វីដែលអ្នកត្រូវការនោះគឺ៖
- ក្រូចឆ្មារ ១ ផ្លែចិតវាជាចំណិតៗ រឺជាដុំៗ
- ត្រសក់ ១ ផ្លែចិតវាជាចំណិតៗ
- ខ្ញីចាស់ ១ ស្លាបព្រាកាហ្វេ យកវាទៅកោស
- ទឹក ៨ កែវ
- ស្លឹកជីអង្កាមបន្តិចបន្តួច
វិធីធ្វើ៖
យកកែវធំមួយ ហើយដាក់គ្រឿងផ្សំខាងលើចូល។ បន្ទាប់មក, ទុកវាចោលមួយយប់សិន។ ព្រឹកឡើងអ្នកអាចផឹកវាបានហើយ។ អ្នកត្រូវផឹកវាអោយបានជាប់គ្នារយៈពេល ៤ ថ្ងៃ។ បើអ្នកចង់សម្រកទំងន់របស់អ្នកទៀត អ្នកអាចធ្វើបន្ថែម ហើយផឹកវាជាបន្តបន្ទាប់រហូតទាល់តែអ្នកពេញចិត្តនឹងទំងន់របស់អ្នក។
ភេសជ្ជៈបែបធម្មជាតិនេះគឺជាថ្នាំបញ្ចុះទឹកនោមដ៏ពូកែ ដោយសារតែគ្រឿងផ្សំដែលមាននៅក្នុងភេសជ្ជៈនេះ សុទ្ធតែមានថ្នាំបញ្ចុះទឹកនោមរបស់វារៀងខ្លួន។ ផឹកទឹកនេះនឹងជួយអ្នកក្នុងការលាងសម្អាតសារធាតុរាវដែលបន្ថែម។ ប្រសិនបើអ្នកមានអារម្មណ៍ថារាន់នោមញឹកញាប់នោះ ចូរកុំបារម្ភអីព្រោះវាធម្មតានោះទេ។ ភេសជ្ជៈនេះនឹងរក្សាអ្នកអោយមានសំណើមពេញមួយថ្ងៃ ហើយស្បែករបស់អ្នកនឹងមានទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ៕

លាហើយទឹកអនាម័យដែលមានជាតិគីមី ហើយងាកមកប្រើបែបធម្មជាតិវិញ!
វាជាកត្តាសំខាន់ណាស់ ក្នុងការថែរក្សាអនាម័យប្រដាប់បន្តពូជរបស់ស្រ្តីក៏ដូចជា ការរក្សាក្លិនអោយបានល្អផងដែរ។ ជាងនេះទៅទៀត ការសម្អាតដ៏ល្អ និងសុវត្ថិភាពបំផុតនោះ គឺជាការលាងសម្អាតជាមួយនឹងទឹកអនាម័យដែលគ្មានលាយសារជាតិគីមី។
ដូចនេះ សូមជ្រើសរើស វិធីខាងក្រោមដើម្បីធ្វើទឹកអនាម័យបែបធម្មជាតិ សម្រាប់ប្រដាប់បន្តពូជរបស់អ្នក។
១. ប្រទាលកន្ទុយក្រពើ ៖
សូមយកប្រទាលកន្ទុយក្រពើស្រស់ ហើយចិតវាមួយបន្ទះស្តើង រួចដួសយកជាតិរំអិលដាក់ចូលទៅក្នុងកែវដែលមានទឹកមួយ រួចប្រើទឹកនេះជាទឹកអនាម័យ ដើម្បីលាងសម្អាតប្រដាប់បន្តពូជរបស់អ្នក។
២. យ៉ាអួរ ៖
យ៉ាអួរជាគ្រឿងផ្សំ ធម្មជាតិដែលមានសុវត្ថិភាពបំផុតក្នុងការលាងសម្អាតប្រដាប់ភេទ។ ដូចនេះហើយសូមយកយ៉ាអួរធម្មជាតិ មកលាបលើប្រដាប់ភេទ ដើម្បីលាងសម្អាតតំបន់ឯកជននោះ។
៣. ស្លឹកក្រូច ៖
វាជាភ្នាក់ងារការពារអាឡាក់ស៊ីផ្សេងៗ និងជួយបំបាត់ក្លិនផងដែរ។ ដូចនេះ សូមយកស្លឹកក្រូចទៅដាំជាមួយនឹងទឹករួចយកទឹកនោះទៅលាងសម្អាតប្រដាប់ភេទនោះជាការស្រេច។
៤. ម្សៅបេកឃីងសូដា ៖
វាជួយធ្វើអោយ PH មានតុល្យភាព ហើយថែមទាំងកាត់បន្ថយក្លិនបានល្អផងដែរ។ វិធីធ្វើនោះពិតជាមានភាពងាយស្រួលណាស់ ដោយអ្នកគ្រាន់តែចាក់ម្សៅបេក ឃីងសូដាកន្លះពែងចូលទៅក្នុងអាងងូតទឹករបស់អ្នករួចត្រាំខ្លួនអ្នកក្នុងនោះ ២០នាទី ជាការស្រេច៕

ពិនិត្យត្រង់នេះ (ដូចក្នុងរូប) ដើម្បីស្វែងរកប៉ារ៉ាស៊ីត និង ជំងឺមហារីក
អ្នកអាចធ្វើការពិនិត្យមើលកូនកណ្តុរ និងដុំពកដែលអាចបង្កជាបញ្ហាដោយខ្លួនឯងបាន។ ក្រពេញទាំងនេះគឺជាផ្នែកដ៏សំខាន់នៃប្រព័ន្ធភាពសុំាដែល ជួយអោយរាងកាយរបស់អ្នកការពារការឆ្លងមេរោគ និងជំងឺផ្សេងៗ ហើយវាជាទូទៅត្រូវបានរកឃើញនៅត្រង់ក្លៀក, ក្រលៀន, ខ្នង និង ផ្នែកនៃក។ ដែលមានន័យថាពួកវាអាចបញ្ហាសញ្ញា ដាស់តឿនមួយចំនួនសម្រាប់បញ្ហាសុខភាពជាច្រើន។ អ្នកអាចរកវាឃើញប្រសិនបើអ្នកជួបហានិភ័យសម្រាប់ប៉ារ៉ាស៊ីត រឺជំងឺមហារីក ដោយគ្រាន់តែពិនិត្យមើលកូនកណ្តុរទាំងនេះនៅត្រង់ករបស់អ្នក។
ជាដំបូង, យើងសូមធ្វើការពន្យល់ថាអ្វីជាកូនកណ្តុរ។ ការពិតទៅវាតូច, មានរាងដូងជាក្រពេញតម្រងនោម ដែលបញ្ជូនវត្ថុរាវ, សារធាតុចិញ្ចឹម និងកាកសំណល់ពីឈាម និង ជាលិការាងកាយ។ ជាធម្មតា, កូនកណ្តុរមិនមានការឈឺចាប់ ហើយក៏មិនធ្វើទុក្ខអ្វីដែរ ដែលជាហេតុធ្វើអោយអ្នកមិនដឹងថាមានពួកវានៅត្រង់នោះ។ ម្យ៉ាងវិញទៀត, ប្រសិនបើមួយក្នុងចំណោមពួកវាត្រូវបានហើម រឺរលាកនោះ, អ្នកនឹងសំគាល់ឃើញវាយ៉ាងប្រាកដ ហើយវាចង្អុលបង្ហាញថានឹងមានអ្វីមួយខុសប្រក្រតីហើយ។
មូលហេតុទូទៅនៃការហើមក្រពេញ
មូលហេតុទូទៅនៃការហើមក្រពេញ
- ហើមកូនកណ្តុរជាទូទៅត្រូវបានបង្ហាញដោយមាន ដុំពកនៅក្រោយត្រចៀករបស់អ្នក រឺក៏តំបន់ផ្សេងទៀត។ ចូរប្រាកដថាអ្នកបានទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីអោយគាត់ធ្វើការវិភាគមើលក្រពេញ ហើយរកអោយឃើញថាតើមានអ្វីធ្ងន់ដូចជាពពួកប៉ារ៉ាស៊ីត, ជំងឺមហារីក, ការរលាក រឺការរងរបួស។ មូលហេតុទូទៅមួយចំនួននៃការហើមកូនកណ្តុរនៅត្រង់កនេះអាចបណ្តាលមកពី៖
- Histoplasmosis, coccidiomycosis និងជំងឺផ្សិតផ្សេងទៀត
- Toxoplasmosis និងការរាលដាលពីពួកប៉ារ៉ាស៊ីតផ្សេងទៀត
- ផ្តាសាយទូទៅ, ជំងឺកញ្ច្រិល, ជំងឺអុតស្វាយ និងមេរោគទូទៅផ្សេងទៀត ក៏ដូចជាលក្ខខណ្ឌធ្ងន់ធ្ងរជាច្រើនដូចជាជំងឺប៉េស និងមេរោគអេដស៍។
- មហារីកកូនកណ្តុរ, ជំងឺមហារីកឈាម, ជំងឺមហារីកសួត, និងជំងឺមហារីកផ្សេងៗដែលទាក់ទងទៅនឹងប្រព័ន្ធជាលិកា
- Cat-scratch disease, របេង, strep, Staph និងបាក់តេរីផ្សេងៗដែលជាលក្ខខណ្ឌនៃជំងឺកាមរោញដូចជាជំងឺស្វាយ និង ជំងឺ chlamydia (ប្រភេទប៉ារ៉ាស៊ីតម្យ៉ាងដែលឆ្លងទៅមនុស្សតាមរយៈសត្វល្អិត)
- ជំងឺ Lupus, ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ, និងលក្ខខណ្ឌរលាកផ្សេងទៀត។
ដូច្នេះប្រសិនបើអ្នកប្រទះឃើញមាន ការហើមកូនកណ្តុរនៅត្រង់ផ្នែកណាមួយនៃរាងកាយ ចូរប្រញាប់រុសរាន់ទៅជួបគ្រូពេទ្យដើម្បីអោយដឹងច្បាស់៕

មូលហេតុដែល ក្រដាស២ដុល្លារអាមេរិក មានតម្លៃជាង ក្រដាស១ដុល្លារ២សន្លឹក
ក្រដាសប្រាក់២ដុល្លារអាមេរិក អាចចាត់ទុកជាក្រដាសប្រាក់មួយដ៏កម្រ មិនថាក្នុងប្រទេសកម្ពុជាយើង ឬ ក៏នៅប្រទេសដទៃនោះទេ ។ លុយក្រដាស២ដុល្លារនេះ ត្រូវបានប្រជាជនយើងខ្លះចាត់ទុកជាលុយសំណាង ដែលពេលទៅដូរនៅទីផ្សារ ក្រដាស២ដុល្លារអាមេរិកនេះ អាចមានតម្លៃដល់ខ្ទង់ ១០០០០រៀល ឯណោះ ។
សំណួរតើហេតុអ្វីបានជាក្រដាស២ដុល្លារនេះមានតម្លៃ និង កម្រដល់ថ្នាក់នេះ ?
ដើមឡើយ នៅឆ្នាំ ១៨៦២ ជាឆ្នាំដែលក្រដាសប្រាក់២ដុល្លារនេះបានបោះពុម្ពជាលើកដំបូងព្រមគ្នាជាមួយក្រដាសប្រាក់១ដុល្លារផងដែរ តែកាលនោះគេបានបោះពុម្ពច្រើនតែក្រដាស១ដុល្លារប៉ុណ្ណោះ ពីព្រោះជំនាន់នោះ ប្រជាជនទូទៅអាចរកប្រាក់បានតិចជាង១៥ដុល្លារក្នុង១ខែប៉ុណ្ណោះ ដូច្នោះការបោះពុម្ពលុយក្រដាស២ដុល្លារនេះ គឺ មានចំនួនតិចណាស់ ។ ក្រោយមកពេលដែលមានវិបត្តិសេដ្ឋកិច្ច ទ្រព្យសម្បត្តិកាន់ថយ ដែលក្រដាស២ដុល្លារក៏កាន់តែចាកឆ្ងាយពីចរន្តដោះដូរសាច់ប្រាក់ ។
ក្រោយមកពេលដែលសហរដ្ឋអាមេរិកមានស្ថានភាពល្អឡើងវិញលុយក្រដាស២ដុល្លារនេះចាប់ផ្ដើមកើនតម្លៃឡើងវិញដោយសារអ្នកនយោបាយចាប់ផ្ដើមចែកក្រដាស២ដុល្លារនេះទៅអោយប្រជាជនជាថ្នូរក្នុងការបោះឆ្នោតដល់ខ្លួន ។ ឬក៏និយាយបែបផ្សេងក្រដាសប្រាក់២ដុល្លារនេះត្រូវបានគេចាត់ទុកជាលុយដ៏សាកសមក្នុងការផ្ដល់ការកាដូអោយគ្នាទៅវិញទៅមក នាពិធីបុណ្យ ឬ កម្មវិធីអ្វីមួយ ជាពិសេសក្រដាស២ដុល្លារនេះត្រូវបានគេជំរុញអោយប្រើប្រាស់ក្នុងការផ្ដល់ថ្លៃទឹកតែជូនអ្នកបម្រើការនានា ព្រោះវាមើលទៅសមរម្យនឹងមានតម្លៃជាង១ដុល្លារ ។ ដោយសារតែហេតុនេះហើយ លុយក្រដាស២ដុល្លារត្រូវបានប្រជាជនចាត់ទុកជាក្រដាសសំណាង ដល់ ខ្លួន ។
និយាយដោយខ្លីឡើងវិញ មូលហេតុដែលក្រដាសប្រាក់២ដុល្លារ មានសូវមានចរាចរណ៍ក្នុងទីផ្សារព្រោះ ៖
-ការបោះពុម្ពដំបូងមានចំនួនតិច
-ប្រជាជនកាលនោះមិនសូវប្រើប្រាស់ក្រដាសប្រាក់២ដុល្លារនេះ
-ក្រដាស២ដុល្លារនេះ ត្រូវបានគេជូនគ្នាទៅវិញទៅមកក្នុងបរិបទដូចជា កាដូក្នុងកម្មវិធីអ្វីមួយ ឬ ជាលុយទឹកតែដ៏សមរម្យបំផុតមួយបែប
-លុយមានតិចស្រាប់ => ប្រជាជនគិតថាជាលុយសំណាង => មិនសូវប្រើប្រាស់ => តម្លៃរបស់វាកើនឡើង

គន្លឹះដើម្បីក្លាយខ្លួនជាមនុស្សម្នាក់ ដែលពូកែក្នុងការដោះស្រាយបញ្ហាបំផុត!!!
បញ្ហាតែងកើតឡើងជារឿយៗ មិនថានៅក្នុងសង្គមគ្រួសារ ឬនៅកន្លែងធ្វើការនោះទេ។ ប្រការដែលសំខាន់ តើអ្នកបានដាក់ចិត្ត ដាក់កាយដើម្បីដោះស្រាយបញ្ហានោះឬទេ? ឬក៏អ្នកគ្រាន់តែឈរមើល និងរងចាំដើម្បីឲ្យបញ្ហានោះ វារំងាប់ទៅវិញដោយឯកឯង?
មិនដូច្នេះទេ!!! សម្រាប់មនុស្សឆ្លាត គឺត្រូវចេះដោះស្រាយបញ្ហា ទោះបីបញ្ហាដែលកើតឡើងនោះ តូច ឬធំប៉ុណ្ណាក៏ដោយ។ ថ្ងៃនេះ គេហទំព័របែកធ្លាយ សូមលើកយកគន្លឹះមួយចំនួន ដើម្បីណែនាំដល់អ្នកទាំងអស់គ្នា ឲ្យក្លាយខ្លួនជាមនុស្សម្នាក់ដែលពូកែដោះស្រាយបញ្ហាបំផុត។ អ្នកត្រូវ ៖
១. កំណត់អត្តសញ្ញាណរបស់បញ្ហា ឲ្យបានច្បាស់ ៖
- តើបញ្ហានោះ គឺជាបញ្ហាអ្វីឲ្យប្រាកដ?
- តើវាកើតឡើងដោយរបៀបណា?
- សូមចាំថា មនុស្សផ្សេងគ្នា អាចមានទស្សនៈផ្សេងៗគ្នាទាក់ទងនឹងបញ្ហានោះ។
២. យល់ដឹងអំពីផលប្រយោជន៍របស់អ្នករាល់គ្នា ៖
- ជំហានបន្ទាប់អ្នកត្រូវដឹងថា តើវាមានប្រយោជន៍អ្វីសម្រាប់អ្នកទាំងឡាយ ដែលស្ថិតនៅជុំវិញបញ្ហាទាំងនោះ?
- តើពួកគេយល់ស្របនឹងដំណោះស្រាយរបស់អ្នកឬទេ?
- ត្រូវចាំថា ការដោះស្រាយដ៏ល្អបំផុត គឺអាចបំពេញផលប្រយោជន៍ឲ្យអ្នករាល់គ្នា។
៣. ដំណោះស្រាយ ដែលអាចធ្វើបាន ៖
- នេះគឺជាពេលវេលាសម្រាប់អ្នក ក្នុងការរិះរកនូវគំនិតមួយចំនួន បន្ទាប់មកច្នៃប្រឌិតវាឲ្យប្រសើរឡើង
- បំបែកគំនិតទាំងនោះទៅជាផ្នែកតូចៗ ហើយអនុវត្តន៍ម្ដងមួយៗ។
៤. ជ្រើសជម្រើសដែលល្អប្រសើរបំផុត ៖
- ត្រូវជ្រើសរើសយកជម្រើសណាមួយដែលល្អ និងមានតុល្យភាពបំផុត ទើបបញ្ហាដែលបានដោះស្រាយនោះ បានធូរស្រាល៕

តើមុនក្បាលខ្មៅ តែងតែតាមរំខានដល់អ្នកមែនទេ?
ចង់កំចាត់វាណាស់មែនទេ? អស់បារម្ភ, វិធីទាំង ២ ខាងក្រោមនេះប្រហែលជាអាចជួយអ្នកបាន៖ - វិធីទី ១ គ្រឿងផ្សំ៖ ម៉្សៅអង្ករ ២ ស្លាបព្រាបាយ អំបិលម៉ដ្ឋ ២ ស្លាបព្រាកាហ្វេ ម្ស៉ៅកាហ្វេ ១ ស្លាបព្រាបាយ ក្រូចឆ្មារ ១ ចំហៀងផ្លែ វិធីធ្វើ៖ លាយគ្រឿងផ្សំទាំងពីរបញ្ជូលគ្នាអោយសព្វ ទុកមួយឡែក។ ស្ទីមមុខរបស់អ្នកជាមុនសិនប្រមាណជា ២-៣ នាទី ដើម្បីអោយរន្ធញើសបើក។ យកល្បាយដែលលាយរួចនោះ មកដុសលើមុខរយៈពេល ២ ទៅ ៣ នាទី។ បន្ទាប់មកលាងមុខរបស់អ្នកចេញជាមួយទឹកត្រជាក់។ - វិធីទី ២ គ្រឿងផ្សំ៖ ស៊ុតយកតែចំណែកពណ៌ស ក្រូចឆ្មារ ១ ចំហៀង ក្រដាសជូតមាត់ វិធីធ្វើ៖ គោះស៊ុតយកតែចំណែកពណ៌ស ច្របាច់ក្រូចឆ្មារចូល។ ក្រឡុកបញ្ជូលគ្នាអោយសព្វ ទុកមួយឡែកសិន។ ស្ទីមមុខរបស់អ្នកប្រមាណជា ២-៣នាទី ដើម្បីអោយរន្ធញើសបើក។ លាបល្បាយដែលមានលាយរួចជាស្រេចទៅលើច្រមុះ រឺកន្លែងដែលសំបូរមុនក្បាលខ្មៅ។ យកក្រដាសជូតមាត់បិតទៅលើច្រមុះ រួចហើយលាបល្បាយនោះស្តើងៗពីលើក្រដាសបន្តទៀត។ ទុកចោលអោយក្រដាសស្ងួតល្អ។ បកក្រដាសចេញពីច្រមុះ ពេលនោះអ្នកនឹងឃើញមុនក្បាលខ្មៅចេញមកតាមក្រដាស។ ជ្រើសរើសវិធីមួយណាក៏បាន តាមដែលអ្នកចង់សាកល្បង ហើយអនុវត្តន៍វានៅពេលយប់មុនពេលងូតទឹកចូលគេង៕

បច្ចេកទេសដាំត្រប់វែង
ខ្ញុំបាទកំពុងចងក្រងនូវរាល់កំណត់ត្រាកសិកម្មដែលខ្ញុំមាន ជាសៀវភៅបៃតង ដើម្បីជូនបងប្អូនកសិករកម្ពុជាយើងដែលត្រូវការ។ ដើម្បីឱ្យកម្រងកំណត់ត្រានេះកាន់តែមានភាពល្អប្រសើរឡើង ខ្ញុំសម្រេចផុសសេចក្តីព្រាងកំណត់ត្រានៅក្នុងសៀវភៅបៃតង ភាគ១ ជារៀងរាល់ថ្ងៃ វេលាម៉ោង ៧:៣០នាទីយប់ នៅក្នុងផេចរបស់ខ្ញុំនេះ ដើម្បីជូនបងប្អូនមេត្តាចូលរួមផ្តល់នូវមតិយោបល់ មុនធ្វើការបោះពុម្ព។

បច្ចេកទេសដាំត្រប់ក្នុងផើង

វិធីងាយៗអាចជួយព្យាបាលជំងឺឡើងជាតិអាស៊ីតអ៊ុយរិចយ៉ាងមានប្រសិទ្ធភាព ដោយមិនចំណាយប្រាក់
ជួយចែករំលែកបន្តផងដូចជាការធ្វើបុណ្យផងដែរ ព្រោះមានអ្នកឈឺជំងឺនេះច្រើនណាស់!
* វិធីធ្វើ៖
- យកផ្លែល្ហុង១ផ្លែចិតសំបក និងពុះយកគ្រាប់ចេញ រួចចិតវាជាដុំតូចៗល្មម។
- ដាក់ដាំទឹក២លីត្រឲ្យពុះរួចដាក់ល្ហុងចូលរួចទុកឲ្យពុះរយៈពេលប្រមាណ១០នាទី។
- បន្ទាប់មកអ្នកអាចយកទឹករបស់វាមកឆុងជាមួយតែបៃតងទុក
រយៈពេល៥នាទីរួចស្រង់យកកាកតែចេញ ហើយអ្នកអាចពិសារ
វាជាប្រចាំបាន ចំណែកឯទឹកដែលនៅសល់យើងអាចរក្សារ
ទុកក្នុងទូរទឹកកកបានប្រមាណ២-៣ថ្ងៃ។ ពេលអ្នកចង់ពិសារវាអាចយកមកកំដៅឡើងវិញហើយឆុងជាមួយតែពិសារបាន។
រយៈពេល២សប្តាហ៍អ្នកនឹងទទួលបានផលល្អ

វិធីងាយៗដែលយើងអាចរកចំណូលយ៉ាងស្រួល 🐟🐠$$$
សូមកុំទុកដីទំនេរចោលឥតប្រយោជន៍
របៀបជីកស្រះចិញ្ចឹម និងធ្វើចំណីត្រីធម្មជាតិចំណាយអស់តិច
ជួយចែករំលែកដល់កសិករយើងបានជាប្រយោជន៍ផង!
- អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
☞ វិធីធ្វើស្រះដោយការជីក៖
- ជ្រើសរើសស្រះមានទំហំល្មម ២មx៤ម ៣មx៤ម ឬ៤មx៤ម។
- ជីកជម្រៅចុះក្រោមប្រមាណ១ម៉ែត្រ និងត្រូវមានជើងទេនៅតាមមាត់ស្រះប្រមាណ៤៥ដឺក្រេ បាតស្រះត្រូវរៀបចំឲ្យបានស្មើរល្អ។
- ដាក់ក្រាលប្រភេទផ្ទាំងប្លាស្ទិចដែលមាំស្វិតល្អ និងដាក់ដីគ្រប់សង្កត់ពីលើជាយផ្ទាំងប្លាស្ទិចនៅមាត់ស្រះផង។
- ដាក់ទឹកចូលកម្ពស់២/៣ នៃស្រះ។
- ដាក់ប្រភេទដីបាតត្រពាំងនៅបាតរបស់វាខ្លះកំរាស់ប្រមាណ
២សង់ទីមែត្រ។
- ដាក់ទឹកEM ១លីត្រ សម្រាប់ផ្ទៃស្រះ ៨ម៉ែត្រការេ។
- ដាក់កំប្លោក ត្រកួនខ្លះ និងចកតូចៗ ដើម្បីជាជម្រកដល់ត្រី ជួយបង្កើតចំណី និងបរិស្ថានធម្មជាតិក្នុងស្រះ ទុករយៈពេល ៥-៧ថ្ងៃក្រោយទើបអាចដាក់ត្រីចិញ្ចឹមបាន។
- ក្នុងទំហំស្រះ១ម៉ែត្រការេអាចដាក់ត្រីក្រាញ់បានប្រមាណ៥០ក្បាល ឬត្រីអណ្តែងប្រមាណ៣០ក្បាល។
☞ វិធីធ្វើចំណីត្រីធម្មជាតិចំណាយអស់តិច
* ធាតុផ្សំមាន៖
១ កន្ទក់២បាវជី
២ កាកដូង១បាវជី
៣ សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម
៤ សណ្តែកសៀងកិន ៦គីឡូក្រាម
៥ អតិសុខុមប្រាណ EM ១លីត្រ
៦ ស្ករងូ ១គីឡូក្រាម
៧ ប្រេងសណ្តែក១-២លីត្រ។
* វិធីធ្វើ៖
- លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ។
- លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។
- បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី។
- ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

បទពិសោធន៍ផ្សំថ្នាំព្យាបាលគោហើមពោះ និងទល់លាមក
១-រោគសញ្ញាសត្វគោមានរោគសញ្ញា ច្រមុះឡើងស្ងួត មិនស៊ីចំណី ហើមពោះចេះតែហើមធំទៅ ៗ។
២-ធាតុផ្សំ និងឧបករណ៍សំរាប់ប្រើធាតុផ្សំសំខាន់ៗដែលគាត់បានប្រើមាន៖
- សាច់ជូរសប៉ុនមេដៃ(សាច់ជូរ សំរាប់កូរទឹកថ្លា)
- ស្លឹកម្រះព្រៅ មួយកណ្តាប់ដៃ
- ទឹក ១លីត្រ។
ឧបករណ៍សំរាប់ប្រើក្នុងការផ្សំថ្នាំ៖
- ស្បៃច្រោះ
- ត្បាល់បុកថ្នាំ។
៣-របៀបផ្សំ៖
- យកស្លឹកម្រេះព្រៅទៅបុកឲ្យម៉ដ្ឋរួចចាក់ទឹកប្រហែល ១លីត្រច្របាច់ជាមួយស្លឹកម្រេះព្រៅឲ្យសព្វរួចយកសាច់ជូរមកដាក់ត្រាំក្នុងទឹកម្រេះព្រៅនោះឲ្យរលាយ។
- បន្ទាប់មកយកស្បៃច្រោះវាឲ្យស្អាតចាក់ចូលទៅក្នុងដប។
៤-ការប្រើប្រាស់៖
- ច្រកទឹកថ្នាំឲ្យគោផឹកភ្លាមៗ ដោយច្រកម្តងឲ្យអស់។
- គេមិនអាចរក្សាទុកទឹកថ្នាំនេះឲ្យលើសពី ២ម៉ោងឡើយ ព្រោះអាចធ្វើអោយថ្នាំខូចគុណភាពបាន។
- ក្នុងមួយថ្ងៃច្រកទឹកថ្នាំ នេះតែម្តងប៉ុណ្ណោះ។
- ក្នុងការច្រកគេត្រូវប្រើរយៈពេល ២-៣ថ្ងៃ ទើបគោបានជាសះស្បើយ។
៥-ចំណាប់អារម្មណ៍៖
ថ្នាំនេះមានប្រសិទ្ធិភាពណាស់ក្នុងការព្យាបាលជំងឺគោហើមពោះ និងទល់លាមក។ ព្រោះក្រោយពីច្រកថ្នាំបាន ២-៣ដង គោបានជាសះស្បើយដូចធម្មតា។ មួយវិញទៀត ការប្រើប្រាស់ថ្នាំផ្សំនេះ អាចជួយកាត់បន្ថយការចំណាយ ទៅលើការហៅពេទ្យសត្វមកចាក់ថ្នាំ ហើយពេលខ្លះក៏ជា និងពេលខ្លះក៏មិនអាចជាដែរ។
ប្រភព knowledge.cen.com.kh

Subscribe to:
Comments (Atom)