FB ADS

.
.

Monday, April 3, 2017

007.សំណើច​




សើ​ចុកពោះ​ជាមួយ​​រឿង​ នមោ OK ​Trailer


បញ្ឈប់បញ្ហាសក់ជ្រុះ ដោយប្រើខ្ទឹមបារាំង និង ខ្ទឹមស

ដើម្បីបញ្ឈប់សក់ជ្រុះ អ្នកអាចសាកល្បងជាមួយនឹង រូបមន្តដូចខាងក្រោម៖
- ខ្ទឹមបារាំង​ និង ខ្ទឹមស
ខ្ទឹមបារាំង និង ខ្ទឹមសជាប្រភពសំបូរទៅដោយជាតិ sulphur ហើយវាអាចជួយបណ្តុះសក់ផងដែរ។ របៀបប្រើខ្ទឹមបារាំង អ្នកត្រូវចិញ្ច្រាំងវាអោយម៉ត់ ហើយច្របាច់យកទឹករបស់វា។ ធ្វើការម៉ាស្សាទៅលើស្បែកក្បាលជាមួយទឹកវា ទុកចោលអោយស្ងួត សឹមកក់សក់ចេញជ្រើសរើសប្រភេទ mild shampoo។ អ្នកក៏អាចយកទឹកខ្ទឹមបារាំងលាយជាមួយទឹកឃ្មុំធ្វើជាម៉ាសសក់ក៏បានដែរ។ ចំណែកឯវិធីប្រើខ្ទឹមសវិញ អ្នកអាចយកវាទៅកំដៅជាមួយប្រេងដូង។ ចិញ្ច្រាំខ្ទឹមស រឺហាន់ជាចំណិតស្តើង ដាក់ចូលទៅក្នុងប្រេងដូង លៃល្មមលាបសព្វស្បែកក្បាល។ ធ្វើការម៉ាស្សាស្បែកក្បាលជាមួយប្រេង (ទុកអោយត្រជាក់)។ ធ្វើវិធីនេះ ២ រឺ ៣​ដងក្នុងមួយសប្តាហ៕

វិធីបំបាត់បន្ទាលត្រអាកភ្លាមៗ

បន្ទាលត្រអាកអាចបង្កឡើងដោយអាហារមួយចំនួនរួមមាន៖ សូកូឡា, ត្រី, ប៉េងប៉ោះ, គ្រាប់ផ្លែឈើ និង ទឹកដោះគោ។ បើមិនដូច្នោះទេវាអាចបង្កឡើងដោយសារធាតុគីមី, ជ័រ, ការឆ្លងមេរោគ, ថ្នាំ, សត្វល្អិតខាំ រឺទិច។ ថ្វីបើដូច្នេះមែន, បន្ទាលត្រអាកក៏អាចបង្កឡើងដោយសារតែមេឃក្តៅ រឺប៉ះពាល់ទៅនឹងទឹកកក។ វិធីក្នុងការបំបាត់ភ្លាមៗមានដូចខាងក្រោម៖
1- ស្អំទឹកត្រជាក់
- យកក្រណាត់ទន់មួយ ហើយរុំដុំទឹកកក។ ដាក់វាទៅលើស្បែកដែលទទួលរងផលប៉ះពាល់រយៈពេល ១០នាទី, ៣ ដងក្នុងមួយថ្ងៃ។
- ងូតទឹកត្រជាក់ រឺត្រាំទឹកត្រជាក់។

2- ប្រទាលកន្ទុយក្រពើ
- កាត់ប្រទាលកន្ទុយក្រពើបន្តិច រួចហើយច្របាច់យកជាតិជែលរបស់វា ហើយលាបទៅលើស្បែកដែលរងផលប៉ះពាល់។ ទុកចោល ១៥នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ អនុវត្តអោយបានច្រើនដងក្នុងមួយថ្ងៃ រហូតទាល់តែឃើញលទ្ធផល។

3- ជីនាងវង
- ចាក់ទឹកក្តៅចូលទៅក្នុងកែវ ហើយដាក់ស្លឹកជីនាងវងក្រៀមចូល។ បិទគំរបកែវ ហើយទុកចោលអោយត្រជាក់។ ជ្រលក់សំលីចូលទៅក្នុងទឹក រួចលាបទៅលើស្បែកដែលរងផលប៉ះពាល់។
- យកស្លឹកជីនាងវងមួយក្តាប់បុកវាអោយម៉ត់។ លាបវាទៅលើបន្ទាលត្រអាក បន្ទាប់មកទុកចោលអោយស្ងួត សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ៕

សាកល្បងជាមួយនឹងភេសជ្ជៈនេះ ត្រឹមតែ ៤ ថ្ងៃអ្នកនឹងមើលឃើញ ថាក្បាលពោះរបស់អ្នករាប់ស្មើរ ជាងពីម្សិល

មនុស្សជាច្រើននៅជុំវិញពិភពលោកនេះកំពុងតែ ច្បាំងជាមួយនឹងក្បាលពោះដ៏អាក្រក់មើលរបស់ពួកគេ។ អ្នកខ្លះអត់ទ្រាំការឃ្លាន ប្រឹងបង្អិតខ្លួនឯង ឡើងខូចក្រពះ ហើយអ្នកខ្លះទៀតប្រឹងហាត់កីឡាឡើងចង់ដាច់សាច់ដុំ ប៉ុន្តែក្បាលពោះរបស់ពួកគេនៅតែមានរាងដូចពាងទឹក។ តើមានវិធីអ្វីដែលអាចជួយបានទៅ?
គេតែងនិយាយប្រាប់ថានៅអោយឆ្ងាយពី អាហារដែលមានជាតិកាឡូរីខ្ពស់ ហើយញ៉ាំបន្លែផ្លែឈើអោយបានច្រើន។ ចុះអ្នកណាដែលអាចញ៉ាំតែបន្លែ និងផ្លែឈើរាល់ថ្ងៃនោះ? ចូលកម្មវិធីជប់លៀង រឺពិធីមង្គលការគឺត្រូវតែមានហើយអាហារប្រភេទនោះ។ ប៉ុន្តែកុំបារម្ភអី យើងមានរូបមន្តមួយដែលអាចជួយអ្នកបាន។

អ្វីដែលអ្នកត្រូវការនោះគឺ៖
  • ក្រូចឆ្មារ ១ ផ្លែចិតវាជាចំណិតៗ រឺជាដុំៗ
  • ត្រសក់ ១ ផ្លែចិតវាជាចំណិតៗ
  • ខ្ញីចាស់ ១ ស្លាបព្រាកាហ្វេ យកវាទៅកោស
  • ទឹក ៨ កែវ
  • ស្លឹកជីអង្កាមបន្តិចបន្តួច

វិធីធ្វើ៖
យកកែវធំមួយ ហើយដាក់គ្រឿងផ្សំខាងលើចូល។ បន្ទាប់មក, ទុកវាចោលមួយយប់សិន។ ព្រឹកឡើងអ្នកអាចផឹកវាបានហើយ។ អ្នកត្រូវផឹកវាអោយបានជាប់គ្នារយៈពេល ៤ ថ្ងៃ។ បើអ្នកចង់សម្រកទំងន់របស់អ្នកទៀត អ្នកអាចធ្វើបន្ថែម ហើយផឹកវាជាបន្តបន្ទាប់រហូតទាល់តែអ្នកពេញចិត្តនឹងទំងន់របស់អ្នក។

ភេសជ្ជៈបែបធម្មជាតិនេះគឺជាថ្នាំបញ្ចុះទឹកនោមដ៏ពូកែ ដោយសារតែគ្រឿងផ្សំដែលមាននៅក្នុងភេសជ្ជៈនេះ សុទ្ធតែមានថ្នាំបញ្ចុះទឹកនោមរបស់វារៀងខ្លួន។ ផឹកទឹកនេះនឹងជួយអ្នកក្នុងការលាងសម្អាតសារធាតុរាវដែលបន្ថែម។ ប្រសិនបើអ្នកមានអារម្មណ៍ថារាន់នោមញឹកញាប់នោះ ចូរកុំបារម្ភអីព្រោះវាធម្មតានោះទេ។ ភេសជ្ជៈនេះនឹងរក្សាអ្នកអោយមានសំណើមពេញមួយថ្ងៃ ហើយស្បែករបស់អ្នកនឹងមានទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ៕

លា​ហើយ​ទឹក​អនាម័យ​ដែល​មាន​ជាតិ​គីមី ហើយ​ងាក​មក​ប្រើ​បែប​ធម្មជាតិ​វិញ!

វា​ជា​កត្តា​សំខាន់​ណាស់ ក្នុង​ការ​ថែរក្សា​អនាម័យ​ប្រដាប់​បន្តពូជ​របស់​ស្រ្តី​ក៏​ដូចជា ការ​រក្សា​ក្លិន​អោយ​បាន​ល្អ​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត ការ​សម្អាត​ដ៏​ល្អ និង​សុវត្ថិភាព​បំផុត​នោះ គឺ​ជា​ការ​លាង​សម្អាត​ជា​មួយ​នឹង​ទឹក​អនាម័យ​ដែល​គ្មាន​លាយ​សារ​ជាតិ​គីមី។
ដូចនេះ សូម​ជ្រើសរើស វិធី​ខាង​ក្រោម​ដើម្បី​ធ្វើ​ទឹក​អនាម័យ​បែប​ធម្មជាតិ សម្រាប់​ប្រដាប់​បន្ត​ពូជ​របស់​អ្នក។

១. ប្រទាល​កន្ទុយ​ក្រពើ ៖
សូម​យក​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់ ហើយ​ចិតវា​មួយ​បន្ទះ​ស្តើង រួច​ដួស​យក​ជាតិ​រំអិល​ដាក់​ចូល​ទៅ​ក្នុង​កែវ​ដែល​មាន​ទឹក​មួយ រួច​ប្រើ​ទឹក​នេះ​ជា​ទឹកអនាម័យ ដើម្បី​លាង​សម្អាត​ប្រដាប់​បន្ត​ពូជ​របស់​អ្នក។

២. យ៉ាអួរ ៖
យ៉ា​អួរ​ជា​គ្រឿង​ផ្សំ ធម្មជាតិ​ដែល​មាន​សុវត្ថិភាព​បំផុត​ក្នុង​ការ​លាង​សម្អាត​ប្រដាប់​ភេទ។ ដូចនេះ​ហើយ​សូម​យក​យ៉ាអួរ​ធម្មជាតិ មក​លាប​លើ​ប្រដាប់​ភេទ ដើម្បី​លាង​សម្អាត​តំបន់​ឯកជន​នោះ។

៣. ស្លឹកក្រូច ៖
វា​ជា​ភ្នាក់ងារ​ការពារ​អាឡាក់​ស៊ី​ផ្សេងៗ និង​ជួយ​បំបាត់​ក្លិន​​ផង​ដែរ។ ដូចនេះ សូម​យក​ស្លឹក​ក្រូច​ទៅ​ដាំ​ជា​មួយ​នឹង​ទឹក​រួច​យក​ទឹក​នោះ​ទៅ​លាង​សម្អាត​ប្រដាប់​ភេទ​នោះ​ជា​ការ​ស្រេច។

៤. ម្សៅ​បេកឃីង​សូដា ៖
វា​ជួយ​ធ្វើ​អោយ PH មាន​តុល្យ​ភាព ហើយ​ថែម​ទាំង​កាត់​បន្ថយ​ក្លិន​បាន​ល្អ​ផង​ដែរ។ វិធី​ធ្វើ​នោះពិត​ជា​មាន​ភាព​ងាយស្រួល​ណាស់ ដោយ​អ្នក​គ្រាន់​តែ​ចាក់​ម្សៅ​បេក ឃីង​សូដា​កន្លះ​ពែង​ចូល​ទៅ​ក្នុង​អាងងូត​ទឹក​របស់​អ្នក​រួចត្រាំ​ខ្លួន​អ្នក​ក្នុង​នោះ ២០នាទី ជា​ការ​ស្រេច៕

ពិនិត្យត្រង់នេះ (ដូចក្នុងរូប) ដើម្បីស្វែងរកប៉ារ៉ាស៊ីត និង ជំងឺមហារីក

អ្នកអាចធ្វើការពិនិត្យមើលកូនកណ្តុរ និងដុំពកដែលអាចបង្កជាបញ្ហាដោយខ្លួនឯងបាន។ ក្រពេញទាំងនេះគឺជាផ្នែកដ៏សំខាន់នៃប្រព័ន្ធភាពសុំាដែល ជួយអោយរាងកាយរបស់អ្នកការពារការឆ្លងមេរោគ និងជំងឺផ្សេងៗ ហើយវាជាទូទៅត្រូវបានរកឃើញនៅត្រង់ក្លៀក, ក្រលៀន, ខ្នង និង ផ្នែកនៃក។ ដែលមានន័យថាពួកវាអាចបញ្ហាសញ្ញា ដាស់តឿនមួយចំនួនសម្រាប់បញ្ហាសុខភាពជាច្រើន។ អ្នកអាចរកវាឃើញប្រសិនបើអ្នកជួបហានិភ័យសម្រាប់ប៉ារ៉ាស៊ីត រឺជំងឺមហារីក ដោយគ្រាន់តែពិនិត្យមើលកូនកណ្តុរទាំងនេះនៅត្រង់ករបស់អ្នក។
ជាដំបូង, យើងសូមធ្វើការពន្យល់ថាអ្វីជាកូនកណ្តុរ។ ការពិតទៅវាតូច, មានរាងដូងជាក្រពេញតម្រងនោម ដែលបញ្ជូនវត្ថុរាវ, សារធាតុចិញ្ចឹម និងកាកសំណល់ពីឈាម និង ជាលិការាងកាយ។ ជាធម្មតា, កូនកណ្តុរមិនមានការឈឺចាប់ ហើយក៏មិនធ្វើទុក្ខអ្វីដែរ ដែលជាហេតុធ្វើអោយអ្នកមិនដឹងថាមានពួកវានៅត្រង់នោះ។ ម្យ៉ាងវិញទៀត, ប្រសិនបើមួយក្នុងចំណោមពួកវាត្រូវបានហើម រឺរលាកនោះ, អ្នកនឹងសំគាល់ឃើញវាយ៉ាងប្រាកដ ហើយវាចង្អុលបង្ហាញថានឹងមានអ្វីមួយខុសប្រក្រតីហើយ។

មូលហេតុទូទៅនៃការហើមក្រពេញ
  • ហើមកូនកណ្តុរជាទូទៅត្រូវបានបង្ហាញដោយមាន​ ដុំពកនៅក្រោយត្រចៀករបស់អ្នក រឺក៏តំបន់ផ្សេងទៀត។ ចូរប្រាកដថាអ្នកបានទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីអោយគាត់ធ្វើការវិភាគមើលក្រពេញ ហើយរកអោយឃើញថាតើមានអ្វីធ្ងន់ដូចជាពពួកប៉ារ៉ាស៊ីត, ជំងឺមហារីក, ការរលាក រឺការរងរបួស។ មូលហេតុទូទៅមួយចំនួននៃការហើមកូនកណ្តុរនៅត្រង់កនេះអាចបណ្តាលមកពី៖
  • Histoplasmosis, coccidiomycosis និងជំងឺផ្សិតផ្សេងទៀត
  • Toxoplasmosis និងការរាលដាលពីពួកប៉ារ៉ាស៊ីតផ្សេងទៀត
  • ផ្តាសាយទូទៅ, ជំងឺកញ្ច្រិល, ជំងឺអុតស្វាយ និងមេរោគទូទៅផ្សេងទៀត ក៏ដូចជាលក្ខខណ្ឌធ្ងន់ធ្ងរជាច្រើនដូចជាជំងឺប៉េស និងមេរោគអេដស៍។
  • មហារីកកូនកណ្តុរ, ជំងឺមហារីកឈាម, ជំងឺមហារីកសួត, និងជំងឺមហារីកផ្សេងៗដែលទាក់ទងទៅនឹងប្រព័ន្ធជាលិកា
  • Cat-scratch disease, របេង, strep, Staph និងបាក់តេរីផ្សេងៗដែលជាលក្ខខណ្ឌនៃជំងឺកាមរោញដូចជាជំងឺស្វាយ និង ជំងឺ chlamydia (ប្រភេទប៉ារ៉ាស៊ីតម្យ៉ាងដែលឆ្លងទៅមនុស្សតាមរយៈសត្វល្អិត)
  • ជំងឺ Lupus, ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ, និងលក្ខខណ្ឌរលាកផ្សេងទៀត។
ដូច្នេះប្រសិនបើអ្នកប្រទះឃើញមាន ការហើមកូនកណ្តុរនៅត្រង់ផ្នែកណាមួយនៃរាងកាយ ចូរប្រញាប់រុសរាន់ទៅជួបគ្រូពេទ្យដើម្បីអោយដឹងច្បាស់៕

មូលហេតុដែល ក្រដាស​២ដុល្លារ​អាមេរិក មាន​តម្លៃ​ជាង​ ក្រដាស​១ដុល្លារ​២សន្លឹក​

​ក្រដាស​ប្រាក់​២​ដុល្លារ​អាមេរិក​ អាច​ចាត់​ទុក​ជា​ក្រដាស​ប្រាក់​មួយ​ដ៏​កម្រ​ មិន​ថា​ក្នុង​ប្រទេស​កម្ពុជា​យើង​ ឬ ក៏​នៅ​ប្រទេស​ដទៃ​នោះ​ទេ​ ។ លុយ​ក្រដាស​២ដុល្លារ​នេះ​ ត្រូវ​បាន​ប្រជាជន​យើង​ខ្លះ​ចាត់​ទុក​ជា​លុយ​សំណាង​ ដែល​ពេល​ទៅ​ដូរ​នៅ​ទីផ្សារ​ ក្រដាស​២ដុល្លារ​អាមេរិក​នេះ​ អាច​មាន​តម្លៃ​ដល់​ខ្ទង់​ ១០០០០រៀល​ ឯណោះ​ ។
សំណួរ​តើ​ហេតុអ្វី​បាន​ជា​ក្រដាស​២ដុល្លារ​នេះ​មាន​តម្លៃ​ និង​ កម្រ​ដល់​ថ្នាក់​នេះ​ ?
ដើមឡើយ​ នៅ​ឆ្នាំ ១៨៦២ ជា​ឆ្នាំ​ដែល​ក្រដាស​ប្រាក់​២ដុល្លារ​នេះ​បាន​បោះ​ពុម្ព​ជា​លើក​ដំបូង​ព្រម​គ្នា​ជាមួយ​ក្រដាស​ប្រាក់​១ដុល្លារ​ផង​ដែរ​ តែ​កាល​នោះ​គេ​បាន​បោះ​ពុម្ព​ច្រើន​តែ​ក្រដាស​១ដុល្លារ​ប៉ុណ្ណោះ​ ពីព្រោះ​ជំនាន់​នោះ​ ប្រជាជន​ទូទៅ​អាច​រក​ប្រាក់​បាន​តិច​ជាង​១៥ដុល្លារ​ក្នុង​១ខែ​ប៉ុណ្ណោះ​ ដូច្នោះ​ការ​បោះ​ពុម្ព​លុយ​ក្រដាស​២ដុល្លារ​នេះ​ គឺ មាន​ចំនួន​តិច​ណាស់​ ។ ក្រោយ​មក​ពេល​ដែល​មាន​វិបត្តិ​សេដ្ឋកិច្ច​ ទ្រព្យ​សម្បត្តិ​កាន់​ថយ​ ដែល​ក្រដាស​២ដុល្លារ​ក៏​កាន់​តែ​ចាក​ឆ្ងាយ​ពី​ចរន្ត​ដោះ​ដូរ​សាច់​ប្រាក់​ ។
ក្រោយ​មក​ពេល​ដែល​សហរដ្ឋអាមេរិក​មាន​ស្ថានភាព​ល្អ​ឡើងវិញ​លុយ​ក្រដាស​២ដុល្លារ​នេះ​ចាប់​ផ្ដើម​កើន​តម្លៃ​ឡើង​វិញ​ដោយ​សារ​អ្នក​នយោបាយ​ចាប់​ផ្ដើម​ចែក​ក្រដាស​២ដុល្លារ​នេះ​ទៅ​អោយ​ប្រជាជន​ជា​ថ្នូរ​ក្នុង​ការ​បោះ​ឆ្នោត​ដល់​ខ្លួន​ ។ ឬ​ក៏​និយាយ​បែប​ផ្សេង​ក្រដាស​ប្រាក់​២ដុល្លារ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​លុយ​ដ៏​សាក​សម​ក្នុង​ការ​ផ្ដល់​ការ​កាដូ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ នា​​ពិធី​បុណ្យ​​ ឬ កម្មវិធី​អ្វី​មួយ​ ជា​ពិសេស​ក្រដាស​២ដុល្លារ​នេះ​ត្រូវ​បាន​គេ​ជំរុញ​អោយ​ប្រើ​ប្រាស់​ក្នុង​ការ​ផ្ដល់​ថ្លៃ​ទឹក​តែ​ជូន​អ្នក​បម្រើ​ការ​នា​នា​ ព្រោះ​វា​មើល​ទៅ​សមរម្យ​នឹង​មាន​តម្លៃ​ជាង​១ដុល្លារ​ ។​ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ លុយ​ក្រដាស​២ដុល្លារ​ត្រូវ​បាន​ប្រជាជន​ចាត់​ទុក​ជា​ក្រដាស​សំណាង​ ដល់​ ខ្លួន​ ។
និយាយ​ដោយ​ខ្លី​ឡើង​វិញ​ មូលហេតុ​ដែល​ក្រដាស​ប្រាក់​២​ដុល្លារ​ មាន​សូវ​មាន​ចរាចរណ៍​ក្នុង​ទីផ្សារ​ព្រោះ​ ៖
-ការ​បោះ​ពុម្ព​ដំបូង​មាន​ចំនួន​តិច​
-ប្រជាជន​កាល​នោះ​មិន​សូវ​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​២ដុល្លារ​នេះ​
-ក្រដាស​២​ដុល្លារ​នេះ​ ត្រូវ​បាន​គេ​ជូន​គ្នា​ទៅ​វិញ​ទៅ​​មក​ក្នុង​បរិបទ​ដូច​ជា​ កាដូ​ក្នុង​កម្មវិធី​អ្វី​មួយ ឬ​ ជា​លុយ​ទឹក​តែ​ដ៏​សមរម្យ​បំផុត​មួយ​បែប​
-លុយ​មាន​តិច​ស្រាប់​ => ប្រជាជន​គិត​ថា​ជា​លុយ​សំណាង =>​ មិន​សូវ​ប្រើ​ប្រាស់​ => តម្លៃ​របស់​វា​កើន​ឡើង​ 

គន្លឹះ​ដើម្បី​ក្លាយ​ខ្លួន​ជា​មនុស្ស​ម្នាក់ ដែល​ពូកែ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​បំផុត!!!

បញ្ហា​តែង​កើត​ឡើង​ជា​រឿយៗ មិន​ថា​នៅ​ក្នុង​សង្គម​គ្រួសារ ឬ​នៅ​កន្លែង​ធ្វើ​ការ​នោះ​ទេ។ ប្រការ​ដែល​សំខាន់ តើ​អ្នក​បាន​ដាក់​ចិត្ត ដាក់​កាយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​ឬ​ទេ? ឬ​ក៏​អ្នក​គ្រាន់​តែ​ឈរ​មើល និង​រងចាំ​ដើម្បី​ឲ្យ​បញ្ហា​នោះ វា​រំងាប់​ទៅ​វិញ​ដោយ​ឯកឯង?
មិន​ដូច្នេះ​ទេ!!! សម្រាប់​មនុស្ស​ឆ្លាត គឺ​ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា ទោះ​បី​បញ្ហា​ដែល​កើត​ឡើង​នោះ តូច ឬ​ធំ​ប៉ុណ្ណា​ក៏​ដោយ។ ថ្ងៃ​នេះ គេហទំព័រ​បែកធ្លាយ សូម​លើក​យក​គន្លឹះ​មួយ​ចំនួន ដើម្បី​ណែនាំ​ដល់​អ្នក​ទាំង​អស់​គ្នា ឲ្យ​ក្លាយ​ខ្លួន​ជា​មនុស្ស​ម្នាក់​ដែល​ពូកែ​ដោះ​ស្រាយ​បញ្ហា​បំផុត។ អ្នក​ត្រូវ ៖

១. កំណត់​អត្តសញ្ញាណ​របស់​បញ្ហា ឲ្យ​បាន​ច្បាស់ ៖
- តើ​បញ្ហា​នោះ គឺ​ជា​បញ្ហា​អ្វី​ឲ្យ​ប្រាកដ?
- តើ​វា​កើត​ឡើង​ដោយ​របៀប​ណា?
- សូម​ចាំ​ថា មនុស្ស​ផ្សេង​គ្នា អាច​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​ទាក់​ទង​នឹង​បញ្ហា​នោះ។

២. យល់​ដឹង​អំពី​ផល​ប្រយោជន៍​របស់​អ្នក​រាល់​គ្នា ៖
- ជំហាន​បន្ទាប់​អ្នក​ត្រូវ​ដឹង​ថា តើ​វា​មាន​ប្រយោជន៍​អ្វី​សម្រាប់​អ្នក​ទាំង​ឡាយ ដែល​ស្ថិត​នៅ​ជុំ​វិញ​បញ្ហា​ទាំង​នោះ?
- តើ​ពួក​គេ​យល់​ស្រប​នឹង​ដំណោះស្រាយ​របស់​អ្នក​ឬទេ?
- ត្រូវ​ចាំ​ថា ការ​ដោះ​ស្រាយ​ដ៏​ល្អ​បំផុត គឺ​អាច​បំពេញ​ផល​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា។

៣. ដំណោះ​ស្រាយ ដែល​អាច​ធ្វើ​បាន ៖
- នេះ​គឺ​ជា​ពេល​វេលា​សម្រាប់​អ្នក ក្នុង​ការ​រិះរក​នូវ​គំនិត​មួយ​ចំនួន បន្ទាប់​មក​ច្នៃប្រឌិត​វា​ឲ្យ​ប្រសើរ​ឡើង
- បំបែក​គំនិត​ទាំង​នោះ​ទៅ​ជា​ផ្នែក​តូចៗ ហើយ​អនុវត្តន៍​ម្ដងមួយៗ។

៤. ជ្រើស​ជម្រើស​ដែល​ល្អ​ប្រសើរ​បំផុត ៖
- ត្រូវ​ជ្រើស​រើស​យក​ជម្រើស​ណា​មួយ​ដែល​ល្អ និង​មាន​តុល្យភាព​បំផុត ទើប​បញ្ហា​ដែល​បាន​ដោះស្រាយ​នោះ បាន​ធូរ​ស្រាល៕ 

តើមុនក្បាលខ្មៅ​ តែងតែតាមរំខានដល់អ្នកមែនទេ?

ចង់កំចាត់វាណាស់មែនទេ? អស់បារម្ភ, វិធីទាំង ២ ខាងក្រោមនេះប្រហែលជាអាចជួយអ្នកបាន៖ - វិធីទី ១ គ្រឿងផ្សំ៖ ម៉្សៅអង្ករ ២ ស្លាបព្រាបាយ អំបិលម៉ដ្ឋ​ ២ ស្លាបព្រាកាហ្វេ ម្ស៉ៅកាហ្វេ ១ ស្លាបព្រាបាយ ក្រូចឆ្មារ ១ ចំហៀងផ្លែ វិធីធ្វើ៖ លាយគ្រឿងផ្សំទាំងពីរបញ្ជូលគ្នាអោយសព្វ ទុកមួយឡែក។ ស្ទីមមុខរបស់អ្នកជាមុនសិនប្រមាណជា ២-៣ នាទី ដើម្បីអោយរន្ធញើសបើក។ យកល្បាយដែលលាយរួចនោះ មកដុសលើមុខរយៈពេល ២ ទៅ ៣ នាទី។ បន្ទាប់មកលាងមុខរបស់អ្នកចេញជាមួយទឹកត្រជាក់។   - វិធីទី ២ គ្រឿងផ្សំ៖ ស៊ុតយកតែចំណែកពណ៌ស ក្រូចឆ្មារ ១ ចំហៀង ក្រដាសជូតមាត់ វិធីធ្វើ៖ គោះស៊ុតយកតែចំណែកពណ៌ស ច្របាច់ក្រូចឆ្មារចូល។ ក្រឡុកបញ្ជូលគ្នាអោយសព្វ ទុកមួយឡែកសិន។ ស្ទីមមុខរបស់អ្នកប្រមាណជា ២-៣នាទី ដើម្បីអោយរន្ធញើសបើក។ លាបល្បាយដែលមានលាយរួចជាស្រេចទៅលើច្រមុះ រឺកន្លែងដែលសំបូរមុនក្បាលខ្មៅ។ យកក្រដាសជូតមាត់បិតទៅលើច្រមុះ រួចហើយលាបល្បាយនោះស្តើងៗពីលើក្រដាសបន្តទៀត។ ទុកចោលអោយក្រដាសស្ងួតល្អ។  បកក្រដាសចេញពីច្រមុះ ពេលនោះអ្នកនឹងឃើញមុនក្បាលខ្មៅចេញមកតាមក្រដាស។ ជ្រើសរើសវិធីមួយណាក៏បាន តាមដែលអ្នកចង់សាកល្បង ហើយអនុវត្តន៍វានៅពេលយប់មុនពេលងូតទឹកចូលគេង៕

ប៉េងប៉ោះស្រោម មានអត្ថប្រយោជន៍មិននឹកស្មានដល់

វាមានប្រយោជន៍ដូចជា៖
- មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយព្យាបាល ជំងឺលើសឈាម ទឹកនោមផ្អែម និងទប់ស្កាត់ជំងឺមហារីក ដែលមានប្រសិទ្ធភាពបំផុត ការពារពីជំងឺតំរងនោម និងថ្លើមផងដែរ 
- មានកាឡូរីទាប មានប្រសិទ្ធភាពក្នុងផ្សះជំងឺ
- គ្រប់គ្រងជាតិស្ករក្នុងឈាមមិនឲ្យលើស បន្សាបជាតិពុលក្នុងរាងកាយទៀតផង។

បច្ចេកទេសដាំត្រប់វែង

ខ្ញុំបាទកំពុងចងក្រងនូវរាល់កំណត់ត្រាកសិកម្មដែលខ្ញុំមាន ជាសៀវភៅបៃតង ដើម្បីជូនបងប្អូនកសិករកម្ពុជាយើងដែលត្រូវការ។ ដើម្បីឱ្យកម្រងកំណត់ត្រានេះកាន់តែមានភាពល្អប្រសើរឡើង ខ្ញុំសម្រេចផុសសេចក្តីព្រាងកំណត់ត្រានៅក្នុងសៀវភៅបៃតង ភាគ១ ជារៀងរាល់ថ្ងៃ វេលាម៉ោង ៧:៣០នាទីយប់ នៅក្នុងផេចរបស់ខ្ញុំនេះ ដើម្បីជូនបងប្អូនមេត្តាចូលរួមផ្តល់នូវមតិយោបល់ មុនធ្វើការបោះពុម្ព។

បច្ចេកទេសដាំត្រប់ក្នុងផើង

ខ្ញុំបាទកំពុងចងក្រងនូវរាល់កំណត់ត្រាកសិកម្មដែលខ្ញុំមាន ជាសៀវភៅបៃតង ដើម្បីជូនបងប្អូនកសិករកម្ពុជាយើងដែលត្រូវការ។ ដើម្បីឱ្យកម្រងកំណត់ត្រានេះកាន់តែមានភាពល្អប្រសើរឡើង ខ្ញុំសម្រេចផុសសេចក្តីព្រាងកំណត់ត្រានៅក្នុងសៀវភៅបៃតង ភាគ១ ជារៀងរាល់ថ្ងៃ វេលាម៉ោង ៧:៣០នាទីយប់ នៅក្នុងផេចរបស់ខ្ញុំនេះ ដើម្បីជូនបងប្អូនមេត្តាចូលរួមផ្តល់នូវមតិយោបល់ មុនធ្វើការបោះពុម្ព។

វិធីងាយៗអាចជួយព្យាបាលជំងឺឡើងជាតិអាស៊ីតអ៊ុយរិចយ៉ាងមានប្រសិទ្ធភាព ដោយមិនចំណាយប្រាក់

ជួយចែករំលែកបន្តផងដូចជាការធ្វើបុណ្យផងដែរ ព្រោះមានអ្នកឈឺជំងឺនេះច្រើនណាស់!
* វិធីធ្វើ៖
- យកផ្លែល្ហុង១ផ្លែចិតសំបក និងពុះយកគ្រាប់ចេញ រួចចិតវាជាដុំតូចៗល្មម។
- ដាក់ដាំទឹក២លីត្រឲ្យពុះរួចដាក់ល្ហុងចូលរួចទុកឲ្យពុះរយៈពេលប្រមាណ១០នាទី។
- បន្ទាប់មកអ្នកអាចយកទឹករបស់វាមកឆុងជាមួយតែបៃតងទុក
រយៈពេល៥នាទីរួចស្រង់យកកាកតែចេញ ហើយអ្នកអាចពិសារ
វាជាប្រចាំបាន ចំណែកឯទឹកដែលនៅសល់យើងអាចរក្សារ
ទុកក្នុងទូរទឹកកកបានប្រមាណ២-៣ថ្ងៃ។ ពេលអ្នកចង់ពិសារវាអាចយកមកកំដៅឡើងវិញហើយឆុងជាមួយតែពិសារបាន។
រយៈពេល២សប្តាហ៍អ្នកនឹងទទួលបានផលល្អ

វិធីងាយៗដែលយើងអាចរកចំណូលយ៉ាងស្រួល 🐟🐠$$$

សូមកុំទុកដីទំនេរចោលឥតប្រយោជន៍
របៀបជីកស្រះចិញ្ចឹម និងធ្វើចំណីត្រីធម្មជាតិចំណាយអស់តិច
ជួយចែករំលែកដល់កសិករយើងបានជាប្រយោជន៍ផង!
- អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
☞ វិធីធ្វើស្រះដោយការជីក៖
- ជ្រើសរើសស្រះមានទំហំល្មម ២មx៤ម ៣មx៤ម ឬ៤មx៤ម។
- ជីកជម្រៅចុះក្រោមប្រមាណ១ម៉ែត្រ និងត្រូវមានជើងទេនៅតាមមាត់ស្រះប្រមាណ៤៥ដឺក្រេ បាតស្រះត្រូវរៀបចំឲ្យបានស្មើរល្អ។
- ដាក់ក្រាលប្រភេទផ្ទាំងប្លាស្ទិចដែលមាំស្វិតល្អ និងដាក់ដីគ្រប់សង្កត់ពីលើជាយផ្ទាំងប្លាស្ទិចនៅមាត់ស្រះផង។
- ដាក់ទឹកចូលកម្ពស់២/៣ នៃស្រះ។
- ដាក់ប្រភេទដីបាតត្រពាំងនៅបាតរបស់វាខ្លះកំរាស់ប្រមាណ
២សង់ទីមែត្រ។
- ដាក់ទឹកEM ១លីត្រ សម្រាប់ផ្ទៃស្រះ ៨ម៉ែត្រការេ។
- ដាក់កំប្លោក ត្រកួនខ្លះ និងចកតូចៗ ដើម្បីជាជម្រកដល់ត្រី ជួយបង្កើតចំណី និងបរិស្ថានធម្មជាតិក្នុងស្រះ ទុករយៈពេល ៥-៧ថ្ងៃក្រោយទើបអាចដាក់ត្រីចិញ្ចឹមបាន។
- ក្នុងទំហំស្រះ១ម៉ែត្រការេអាចដាក់ត្រីក្រាញ់បានប្រមាណ៥០ក្បាល ឬត្រីអណ្តែងប្រមាណ៣០ក្បាល។
☞ វិធីធ្វើចំណីត្រីធម្មជាតិចំណាយអស់តិច
* ធាតុផ្សំមាន៖
១ កន្ទក់២បាវជី
២ កាកដូង១បាវជី
៣ សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម
៤ សណ្តែកសៀងកិន ៦គីឡូក្រាម
៥ អតិសុខុមប្រាណ EM ១លីត្រ
៦ ស្ករងូ ១គីឡូក្រាម
៧ ប្រេងសណ្តែក១-២លីត្រ។
* វិធីធ្វើ៖
- លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ។
- លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។
- បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី។
- ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

បទពិសោធន៍ផ្សំថ្នាំព្យាបាលគោហើមពោះ និងទល់លាមក

១-រោគសញ្ញាសត្វគោមានរោគសញ្ញា ច្រមុះឡើងស្ងួត មិនស៊ីចំណី ហើមពោះចេះតែហើមធំទៅ ៗ។
២-ធាតុផ្សំ និងឧបករណ៍សំរាប់ប្រើធាតុផ្សំសំខាន់ៗដែលគាត់បានប្រើមាន៖ 
- សាច់ជូរសប៉ុនមេដៃ(សាច់ជូរ សំរាប់កូរទឹកថ្លា)
- ស្លឹកម្រះព្រៅ មួយកណ្តាប់ដៃ
- ទឹក ១លីត្រ។
ឧបករណ៍សំរាប់ប្រើក្នុងការផ្សំថ្នាំ៖
- ស្បៃច្រោះ
- ត្បាល់បុកថ្នាំ។
៣-របៀបផ្សំ៖
- យកស្លឹកម្រេះព្រៅទៅបុកឲ្យម៉ដ្ឋរួចចាក់ទឹកប្រហែល ១លីត្រច្របាច់ជាមួយស្លឹកម្រេះព្រៅឲ្យសព្វរួចយកសាច់ជូរមកដាក់ត្រាំក្នុងទឹកម្រេះព្រៅនោះឲ្យរលាយ។
- បន្ទាប់មកយកស្បៃច្រោះវាឲ្យស្អាតចាក់ចូលទៅក្នុងដប។
៤-ការប្រើប្រាស់៖
- ច្រកទឹកថ្នាំឲ្យគោផឹកភ្លាមៗ ដោយច្រកម្តងឲ្យអស់។
- គេមិនអាចរក្សាទុកទឹកថ្នាំនេះឲ្យលើសពី ២ម៉ោងឡើយ ព្រោះអាចធ្វើអោយថ្នាំខូចគុណភាពបាន។
- ក្នុងមួយថ្ងៃច្រកទឹកថ្នាំ នេះតែម្តងប៉ុណ្ណោះ។
- ក្នុងការច្រកគេត្រូវប្រើរយៈពេល ២-៣ថ្ងៃ ទើបគោបានជាសះស្បើយ។
៥-ចំណាប់អារម្មណ៍៖
ថ្នាំនេះមានប្រសិទ្ធិភាពណាស់ក្នុងការព្យាបាលជំងឺគោហើមពោះ និងទល់លាមក។ ព្រោះក្រោយពីច្រកថ្នាំបាន ២-៣ដង គោបានជាសះស្បើយដូចធម្មតា។ មួយវិញទៀត ការប្រើប្រាស់ថ្នាំផ្សំនេះ អាចជួយកាត់បន្ថយការចំណាយ ទៅលើការហៅពេទ្យសត្វមកចាក់ថ្នាំ ហើយពេលខ្លះក៏ជា និងពេលខ្លះក៏មិនអាចជាដែរ។
ប្រភព knowledge.cen.com.kh